តាម​ពិត​ពណ៌​ពិត​​ប្រាកដរបស់​ព្រះអាទិត្យ មិនមែនជា​ពណ៌​លឿង​ទេ​

មនុស្ស​មួយ​ចំនួន​ប្រហែល​ជា​គិត​ថា​ ព្រះអាទិត្យ​មាន​ពណ៌លឿង​ ប៉ុន្តែ​មិនមែន​ទាំងស្រុង​នោះ​ទេ។ តាម​ពិត​វា​មាន​ពណ៌​ស​ ប្រសិនបើ​អ្នក​ពិនិត្យ​មើល​ព្រះអាទិត្យ​ពី​ស្ថានីយ​អវកាស​​ International Space Station អ្នក​នឹង​ឃើញ​ពណ៌​ពិត​ប្រាកដ។ ម្យ៉ាង​ទៀត​ ហេតុផល​ដែល​ព្រះអាទិត្យ​មើល​ទៅ​ពណ៌លឿង​ កំឡុង​ពេល​ថ្ងៃ​ និង​ ពណ៌​ទឹកក្រូច​ ឬ ​ពណ៌​ក្រហម​ពេល​ព្រះអាទិត្យ​រះ​ និង​លិច​ ដោយសារ​យើង​មើល​ដោយ​ឆ្លង​កាត់​នូវ​បរិយាកាស​ផ្សេងៗ។ អ្នក​អាច​ពិនិត្យ​មើល​ចំណុច​ខាងក្រោម​ ដែល​បង្ហាញ​ពី​ហេតុផល​ដែល​ព្រះអាទិត្យ​មើល​ទៅ​ពណ៌​លឿង។
ពណ៌​ពិត​ប្រាកដ​របស់​ព្រះអាទិត្យ
ប្រសិនបើ​អ្នក​ពិនិត្យ​មើល​ពន្លឺ​ព្រះអាទិត្យ​តាម​រយៈ​ prism (ផ្ទាំង​កញ្ចក់​រាង​ត្រីកោណ​) អ្នក​អាច​ឃើញ​រលក​ពន្លឺ​បាន​ទាំងស្រុង។ ពន្លឺ​ព្រះអាទិត្យ​មិន​មែន​មាន​តែ​មួយ​ពណ៌​​នោះ​ទេ​ ប៉ុន្តែ​ផ្សំ​ដោយ​បណ្ដុំ​នៃ​ការ​សាយភាយ​របស់​ធាតុ​ទាំងអស់​ក្នុង​ព្រះអាទិត្យ។ គ្រប់​រលក​ពន្លឺ​ទាំងអស់​ផ្សំ​ទៅ​ជា​ទម្រង់​ពន្លឺ​ពណ៌​ស​ ដែល​ពណ៌​ពិត​ប្រាកដ​របស់​ព្រះអាទិត្យ។ ព្រះអាទិត្យ​បញ្ចេញ​ចំនួន​​រលក​ពន្លឺ​ខុសៗ​គ្នា។
ព្រះអាទិត្យ​ជា​មធ្យម​មាន​​​សីតុណ្ហភាព​ ៥ ៥០០ អង្សា​សេ​ ដែល​បង្ហាញ​រូប​រាង​ឡើង​ជា​ពណ៌​ស។ ដោយ​ឡែក​ផ្កាយ Rigel​មាន​សីតុណ្ហភាព​ប្រហែល​ ៩ ៧០០ អង្សា​សេ ដែល​បង្ហាញ​​ជា​​ពណ៌​ខៀវ ហើយ​​ផ្កាយ Betelgueses មាន​សីតុណ្ហភាព​​ប្រហែល​ ៣ ២០០ អង្សា​សេ​ ដោយ​មាន​ពណ៌​ក្រហម។
តើ​បរិយាកាស​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​ពណ៌​ពន្លឺ​ព្រះអាទិត្យ
​ បរិយាកាស​ផ្លាស់ប្ដូរ​ពណ៌​ព្រះអាទិត្យ​ដោយ​ការ​ជះ​​ពន្លឺ​ ដែល​ហៅ​ថា​ការ​​ជះ​ Rayleigh។ ពេល​ពន្លឺ​ពណ៌​ស្វាយ​ និង​ពណ៌​ខៀវ​ ជះ​ចេញ​ទៅ​ រលក​ពន្លឺ​ ឬ​ ពណ៌​នៃ​ព្រះអាទិត្យ​ប្រែ​ជា​ពណ៌​ក្រហម។ ការ​ជះ​​រលក​ពន្លឺ​ខ្លី​ដោយ​ម៉ូលេគុល​ក្នុង​បរិយាកាស​​ជា​កត្តា​នាំ​អោយ​មេឃ​មាន​ពណ៌ខៀវ។
ពេល​ពិនិត្យ​មើល​តាម​ស្រទាប់​កម្រាស់​ក្រាស់​នៅ​ពេល​ព្រះអាទិត្យ​រះ​ និង​លិច​ ព្រះអាទិត្យ​នឹង​មាន​ពណ៌​ទឹកក្រូច​ ឬ​ ក្រហម​។ ពេល​ពិនិត្យ​មើល​តាម​ស្រទាប់​ដ៏​ក្រាស​នៃ​ខ្យល់​នៅ​ពេល​ថ្ងៃ​ត្រង់​ ព្រះអាទិត្យ​នឹង​ស្ទើរ​តែ​បង្ហាញ​ពណ៌​ពិត​ប្រាកដ​ (ពណ៌​ស) ប៉ុន្តែ​នៅ​មាន​ពណ៌លឿង​ខ្លះ។ ផ្សែង​ និង​អ័ព្ទ​ក៏​ជះ​​ពន្លឺ​ ហើយ​អាច​ធ្វើ​អោយ​ព្រះអាទិត្យ​មាន​ពណ៌​ទឹកក្រូច​ និង​ក្រហម​ (ពណ៌ខៀវ​បន្តិច​)៕

Post by: Cambo-Geo // 12:09 PM
Category:

0 comments:

Post a Comment