ការទាញយកបន្តុំអក្សរដែលនៅផ្នែកខាងមុខ ឬផ្នែកខាងក្រោយ នៅក្នុង Field Calculator ដោយប្រើប្រាស់ Python

ទិន្នន័យមួយចំនួននៃប្រព័ន្ធព័ត៌មានភូមិសាស្ត្រ ត្រូវបានបញ្ជូលជាទម្រង់អក្សរដោយបានប្រើប្រាស់ “ ” ; “ - ”  ឬ “ _ ”។ល។ 
ជាឧទាហរណ៍ខាងក្រោម៖
យើងមានទិន្នន័យ ដែលនៅក្នុង Field នៃ PORT_NAME មានទម្រង់ឈ្មោះនៃវែង ហើយ
ឈ្មោះ​​ នោះមានប្រើ ចន្លោះ (Space) នៅលើឈ្មោះទាំងនោះ។
តើធ្វើយ៉ាងដូចម្តេច ដើម្បីទាញយក ឈ្មោះនៃផ្នែកមួយ មកដាក់ក្នុង Field ថ្មីបាន?
ដំណោះស្រាយ
ជំហានទី ១៖ បង្កើត Field Name មួយថ្មី
១. ចុច Mouse ខាងស្តាំលើ Layer រូចចុចលើ Open Attribute Table
២. ចុចលើ Icon នៃ Table Options
៣. ចុចលើ Add Field… ដើម្បីបង្កើត Field ថ្មីមួយ
៤. បំពេញនៅប្រអប់ដែលបានលោតចេញមក
- Name ត្រូវបំពេញឈ្មោះនៅក្នុងប្រអប់ ដោយមិនត្រូវមានឈ្មោះ “ ” និងចំនួនអក្សរច្រើន ជាង ១០ទេ ។
- Type ត្រូវប្តូរវាទៅជា Text ព្រោះទិន្នន័យនោះគឺជាអក្សរ

៥. រួចចុច “OK” ដើម្បីបញ្ចប់លទ្ធផលទទួលបាន
ជំហានទី ២ ៖ ប្រើប្រាស់ Field Calculator ដើម្បីគណនា
៦. ចុច Mouse ស្តាំ​ននោះលើ Field “splite_nam” រួចចុចលើ “Field Calculator”
 
៧. នៅលើ Parser ចុចលើ “Python”  និង Type ចុចលើ “String”
៨.​ នៅក្នុង Field Caculation Workbox, យើងត្រូវសរសេរ Python មួយជួរ ដូចខាងក្រោម៖
!PORT_NAME!.split(" ")[0]
ចំណាំ៖ 
  • !PORT_NAME! ៖ គឺជា Field ដែលយើងត្រូវយកមកសម្រាប់ក្នុងការគណនា។
  • .split() ៖ គឺជា Function ធ្វើការបំបែកបន្តុំតួរអក្សរ។
  • “ ” ៖ គឺជា កន្លែងសម្រាប់ដាក់សញ្ញាសំគាល់ សម្រាប់បំបែកបន្តុំអក្សរ ក្នុងចន្លោះយើងអាចផ្លាស់ប្តូរបាន​​ សញ្ញាសំគាល់បានដូចជា “.” : “_” ;“-” ... ។ ដោយនៅក្នុងបន្តុំអក្សរនៃ Field ខាងលើ 
  • “Si Racha Terminal” បន្តំអក្សរប្រើប្រាស់ “ដក់ឃ្លា” ដូច្នេះ នៅក្នុង Python Code ខាងលើ យើងបានប្រើប្រាស់ “ដកឃ្លា”។ 
  • [0] ៖ គឺជា តួរលេខនៃបណ្តុំអក្សរ ដែលចាប់ផ្តើមពី 0 ទៅ និង រាប់ឆ្វេងទៅស្តាំ។
 
៩. បន្តាប់មក ចុចលើ “Okay”។ យើងនឹងទទួលលទ្ធផលដូចខាងក្រោម៖

 

Post by: Cambo-Geo // 3:14 PM
Category:

0 comments:

Post a Comment