ការទាញយកបន្តុំអក្សរដែលនៅផ្នែកខាងមុខ ឬផ្នែកខាងក្រោយ នៅក្នុង Field Calculator ដោយប្រើប្រាស់ Python

ទិន្នន័យមួយចំនួននៃប្រព័ន្ធព័ត៌មានភូមិសាស្ត្រ ត្រូវបានបញ្ជូលជាទម្រង់អក្សរដោយបានប្រើប្រាស់ “ ” ; “ - ”  ឬ “ _ ”។ល។ 
ជាឧទាហរណ៍ខាងក្រោម៖
យើងមានទិន្នន័យ ដែលនៅក្នុង Field នៃ PORT_NAME មានទម្រង់ឈ្មោះនៃវែង ហើយ
ឈ្មោះ​​ នោះមានប្រើ ចន្លោះ (Space) នៅលើឈ្មោះទាំងនោះ។
តើធ្វើយ៉ាងដូចម្តេច ដើម្បីទាញយក ឈ្មោះនៃផ្នែកមួយ មកដាក់ក្នុង Field ថ្មីបាន?
ដំណោះស្រាយ
ជំហានទី ១៖ បង្កើត Field Name មួយថ្មី
១. ចុច Mouse ខាងស្តាំលើ Layer រូចចុចលើ Open Attribute Table
២. ចុចលើ Icon នៃ Table Options
៣. ចុចលើ Add Field… ដើម្បីបង្កើត Field ថ្មីមួយ
៤. បំពេញនៅប្រអប់ដែលបានលោតចេញមក
- Name ត្រូវបំពេញឈ្មោះនៅក្នុងប្រអប់ ដោយមិនត្រូវមានឈ្មោះ “ ” និងចំនួនអក្សរច្រើន ជាង ១០ទេ ។
- Type ត្រូវប្តូរវាទៅជា Text ព្រោះទិន្នន័យនោះគឺជាអក្សរ

៥. រួចចុច “OK” ដើម្បីបញ្ចប់លទ្ធផលទទួលបាន
ជំហានទី ២ ៖ ប្រើប្រាស់ Field Calculator ដើម្បីគណនា
៦. ចុច Mouse ស្តាំ​ននោះលើ Field “splite_nam” រួចចុចលើ “Field Calculator”
 
៧. នៅលើ Parser ចុចលើ “Python”  និង Type ចុចលើ “String”
៨.​ នៅក្នុង Field Caculation Workbox, យើងត្រូវសរសេរ Python មួយជួរ ដូចខាងក្រោម៖
!PORT_NAME!.split(" ")[0]
ចំណាំ៖ 
  • !PORT_NAME! ៖ គឺជា Field ដែលយើងត្រូវយកមកសម្រាប់ក្នុងការគណនា។
  • .split() ៖ គឺជា Function ធ្វើការបំបែកបន្តុំតួរអក្សរ។
  • “ ” ៖ គឺជា កន្លែងសម្រាប់ដាក់សញ្ញាសំគាល់ សម្រាប់បំបែកបន្តុំអក្សរ ក្នុងចន្លោះយើងអាចផ្លាស់ប្តូរបាន​​ សញ្ញាសំគាល់បានដូចជា “.” : “_” ;“-” ... ។ ដោយនៅក្នុងបន្តុំអក្សរនៃ Field ខាងលើ 
  • “Si Racha Terminal” បន្តំអក្សរប្រើប្រាស់ “ដក់ឃ្លា” ដូច្នេះ នៅក្នុង Python Code ខាងលើ យើងបានប្រើប្រាស់ “ដកឃ្លា”។ 
  • [0] ៖ គឺជា តួរលេខនៃបណ្តុំអក្សរ ដែលចាប់ផ្តើមពី 0 ទៅ និង រាប់ឆ្វេងទៅស្តាំ។
 
៩. បន្តាប់មក ចុចលើ “Okay”។ យើងនឹងទទួលលទ្ធផលដូចខាងក្រោម៖

 

របៀបង្កើតចំនួនស្វីត(តាមលំដាប់) ដោយប្រើប្រាស់ Python នៅក្នុង Field Calculator

យើងមានទិន្នន័យមួយ ដែលមានមិនមានលេខលំដាប់ត្រឹមត្រូវ ឫក៏ទិន្នន័យនោះបានបាត់
លេខរៀងមួយចំនួន ដូចទៅនឹងឧទាហរណ៍ខាងក្រោម៖

ចំនូនខាងលើគួរតែជាលេខលំដាប់ដោយ 8,9,10,11,12,13,14,15,16,17។
តើយើងត្រូវធ្វើយ៉ាងដូចម្តេចដើម្បីដោះស្រាយបញ្ហានេះ?


ដំណោះស្រាយ
១.  ចុច Mouse ខាងស្តាំ នៅលើ Field ដែលយើងចង់គណនា
២. ជ្រើសយក Field Calculator
៣. ចុច Tick នៅលើ Python
៤. ចុច Tick នៅក្នុងប្រអប់ការេ Show Codeblock
៥. Copy text និង Past នៅក្នុង Pre-Logic Script Code


rec=0
def autoIncrement():
global rec
pStart = 1  
pInterval = 1
if (rec == 0):  
 rec = pStart  
else:  
 rec += pInterval  
return rec



៦. Copy text និង Past នៅក្នុង Pre-Logic Script Code ដែលមានទំហំតូច

autoIncrement()




៧. រួចចុច “Okay” លទ្ធផលនឹងបង្ហាញនៅខាងក្រោម៖


ចំណាំ៖
ប្រសិនអ្នកមិនចង់ ចាប់ផ្តើមពីលេខ ១ ទេ ហើយហើយអ្នកចង់ចាប់ផ្តើម ពីលេខផ្សេងនោះ។
សូមអ្នកកែ ត្រង់  pStart = 1  ទៅជា  pStart = (លេខដែលអ្នកចង់ផ្តើម)
Ex:  pStart = 1 ទៅជា  pStart = 10

ប្រវត្តិ​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី ផ្កាយរណប​

ពាក្យ​ថា Satellite (ផ្កាយរណប) សំដៅ​លើ​ម៉ាស៊ីន​ដំណើរ​ការ​បង្ហោះ​ចូល​លំហ និង​បម្លាស់ទី​ជុំវិញ​ផែនដី​។ 
Satellite ជា​ព្រះចន្ទ ភព ឬ​ម៉ាស៊ីន​ដែល​ចូល​គន្លង​ភព ឬ​ផ្កាយ ឧទាហរណ៍ ផែនដី​ជា Satellite ព្រោះ​វា​ចូល​គន្លង​ព្រះអាទិត្យ ហើយ​ព្រះចន្ទ​ជា Satellite ដោយសារ​វា​ចូល​គន្លង​ផែនដី​។ 
Satellite ​ប្រើ​ក្នុង​គោលបំណង​សំខាន់​សម្រាប់​ទំនាក់ទំនង​ដូចជា​រលក​សញ្ញា​ទូរទស្សន៍ រលក​សញ្ញា​សេវា​ទូរសព្ទ និង​បង្កើត​ជា​ប្រព័ន្ធ Global Positioning System ឬ GPS។ ប្រសិនបើ​អ្នក​មាន GPS receiver ដូចជា​ទូរសព្ទ​ Satellites អាច​ជួយ​ស្វែងរក​ទីតាំង​អ្នក​បាន​ត្រឹមត្រូវ​។ 

១)តើSatellite បង្ហោះ​ចូល​លំហ​ដំបូង​ឈ្មោះ​អ្វី?

  Sputnik 1 ជា Satellite ដំបូង​បង្ហោះ​ចូល​លំហ​ ដែល​សហភាព​សូវៀត (Soviet Union) ដំណើរការ​វា​ក្នុង​ឆ្នាំ ១៩៥៧។

 

២)ខ្លីៗ​ពី​ប្រវត្តិ​របស់ NASA Satellites

NASA បាន​បង្ហោះ Satellites ចូល​លំហ​រាប់​សិប​គ្រឿង ចាប់ផ្តើម​ពី Explorer 1 satellites ក្នុង​ឆ្នាំ ១៩៥៩។ Explorer 1 ជា Satellite ដំបូង​របស់​អាមេរិក ហើយ​ឧបករណ៍​សំខាន់​នៅ​លើ​ជា Sensor មួយ​ហៅថា Cosmic ray។
Satellite រូបភាព​ផែនដី​ដំបូង​បាន​ពី Explorer 6 របស់ NASA ក្នុង​ឆ្នាំ ១៩៥៩ ហើយ TIROS-1 តាម​ពី​ក្រោយ​ក្នុង​ឆ្នាំ ១៩៦០ ជាមួយ​រូបភាព​ទូរទស្សន៍​នៃ​ផែនដី​ដំបូង​ពី​លំហ​។ រូបភាព​ទាំងនេះ​មិន​បង្ហាញ​លម្អិត​នោះ​ទេ​ តែ​បាន​បង្ហាញ​ពី​សក្ដានុពល​នៃ Satellites អាច​ផ្លាស់ប្ដូរ​របៀប​មនុស្ស​មើល​ផែនដី និង​លំហ​បាន​។

៣)តើ Satellites រត់​លើ​គន្លង​ផែនដី​ដោយ​របៀប​ណា​?

 

Satellites ភាគច្រើន​ដំណើរការ​ចូល​ក្នុង​លំហ​តាម​រ៉ុកកែត​។ Satellite រត់​លើ​គន្លង​ផែនដី​ពេល​ល្បឿន​របស់​វា​មាន​តុល្យភាព​ដោយ​ទាញ​ចូល​ចំនុច​កណ្តាល​របស់​ផែនដី​។ ដោយ​គ្មាន​តុល្យភាព Satellite នឹង​ហោះ​ទៅ​បន្ទាត់​ត្រង់​ចូល​លំហ ឬ​ធ្លាក់​មក​ផែនដី​វិញ​។ Satellites រត់​លើ​គន្លង​ផែនដី​នៅ​កម្ពស់​ ល្បឿន និង​ផ្លូវ​ខុស​គ្នា​។ ប្រភេទ​គន្លង​ពីរ​ភាគច្រើន​ជា Geostationary និង Polar។ 
Geostationary satellite ធ្វើ​ដំណើរ​ពី​ទិស​ខាងលិច ទៅ​កើត​នៅ​លើ​អេក្វាទ័រ​។ វា​បម្លាស់ទី​ក្នុង​ទិសដៅ​ដូចគ្នា និង​ស្ថិតនៅ​កម្រិត​ផែនដី​កំពុង​វិល​ដូចគ្នា​។ ពី​ផែនដី Geostationary satellite មើល​ទៅ​ដូច​សំកាំង ដោយសារ​វា​ស្ថិត​នៅ​ទីតាំង​ដូចគ្នា​។ 
Polar-orbiting Satellites ធ្វើ​ដំណើរ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ពី​ប៉ូល​មួយ​ទៅ​ប៉ូល​មួយ​។ ពេល​ផែនដី​បង្វិល​ចុះ​ក្រោម Satellites ទាំងនេះ​អាច​ស្កេន​ពិភពលោក​ទាំងមូល​។

៤)ហេតុអ្វី​បាន​ជា Satellites មិន​បុក​គ្នា​?

ពិត​ណាស់ Satellites អាច​បុក​គ្នា NASA, សហរដ្ឋអាមេរិក និង​អង្គការ​អន្តរជាតិ​បន្ត​ការ​តាមដាន Satellites ក្នុង​លំហ​ជានិច្ច​។ ការ​ប៉ះទង្គិច​គ្នា​កម្រ​កើតឡើង ដោយសារ​ពេល Satellite ដំណើរការ វា​ស្ថិត​ក្នុង​គន្លង​ដែល​ជៀសវាង​ពី Satellites ផ្សេងទៀត
​គន្លង​អាច​ផ្លាស់ប្ដូរ​រាល់​ពេល ហើយ​ឧកាស​បុក​គ្នា​កើនឡើង​ច្រើន​ពេល Satellites ច្រើន​ដំណើរការ​ក្នុង​លំហ​។ ក្នុង​នោះ​ដែរ​ក៏​មាន​ករណី​មួយ​បាន​កើត​ឡើង​នៅ​ខែ​កុម្ភៈ ឆ្នាំ ២០០៩ Satellites ពីរ​បាន​បុកគ្នា មួយ​របស់​អាមេរិក និង​មួយ​ទៀត​របស់​រុស្សី​។

៥)តើ​ផ្នែក​នៃ Satellite មាន​អ្វី​ខ្លះ​?

Satellites មាន​រាង និង​ទំហំ​ជា​ច្រើន តែ​ភាគច្រើន​មាន​ផ្នែក​ពីរ អង់តែន និង​ប្រភព​ថាមពល​។អង់តែន​បញ្ជូន និង​ទទួល​ព័ត៌មាន ទៅកាន់ និង​ពី​ផែនដី​។ ប្រភព​ថាមពល​អាច​ជា​ផ្ទាំង​សូឡា ឬ​ថ្ម​។ ផ្ទាំង​សូឡា​បង្កើត​ថាមពល​ដោយ​ក្លាយ​ពន្លឺ​ព្រះអាទិត្យ​ទៅ​ជា​អគ្គិសនី​។ 
Satellites របស់ NASA ជាច្រើន​មាន​កាមេរ៉ា និង Sensor លក្ខណៈ​វិទ្យាសាស្ត្រ​ជាច្រើន​។ ពេល​ខ្លះ​ឧបករណ៍​ទាំងនេះ​តម្រង់​ទៅ​កាន់​ផែនដី​ដើម្បី​ប្រមូល​ព័ត៌មាន​ពី​ដី ខ្យល់ និង​ទឹក ហើយ​ពេល​ខ្លះ​តម្រង់​ទៅ​កាន់​លំហ​ដើម្បី​ប្រមូល​ទិន្នន័យ​ពី​ប្រព័ន្ធ​សូឡា និង​សកល​ (Universe)​។

៦)ហេតុអ្វី​បាន​ជា Satellites មាន​សារៈ​សំខាន់​?

Satellites អាច​ផ្តល់​លទ្ធភាព​ដល់​យើង ឃើញ​តំបន់​នៃ​ភព​ផែនដី​បាន​ធំ នេះ​ដោយសារ Satellites អាច​ប្រមូល​ទិន្នន័យ​បាន​ច្រើន​ជាង រហ័ស​ជាង​ឧបករណ៍​លើ​ផ្ទៃ​ដី​។ 
Satellites ក៏​អាច​ឃើញ​ក្នុង​លំហ​បាន​ល្អ​ប្រសើរ​ជាង​តេលេស្កុប​នៅ​ផ្ទៃ​ផែនដី ដោយសារ Satellites ហោះហើរ​លើ​ពពក ធូលី និង​ម៉ូលេគុល​ក្នុង​បរិយាកាស​ដែល​អាច​រារាំង​ទិដ្ឋភាព​ពី​កម្រិត​ផ្ទៃដី​ខាងក្រោម​។ 
មុន​ពេល​មាន Satellites រលក​សញ្ញា​ទូរទស្សន៍​មិន​អាច​ទៅ​ដល់​បាន​ឆ្ងាយ​នោះ​ទេ រលក​សញ្ញា​ទូរទស្សន៍​គ្រាន់​តែ​ធ្វើ​ដំណើរ​តាម​បន្ទាត់​ត្រង់ ដូច្នេះ​ងាយ​នឹង​រត់​ខុស​គន្លង​ចូល​លំហ​។ ពេល​ខ្លះ​ភ្នំ ឬ​អាគារ​ខ្ពស់​ក៏​ជា​កត្តា​រារាំង​រលក​សញ្ញា​នោះ​ដែរ​។ ការ​ហៅ​ទូរសព្ទ​ទៅ​កន្លែង​ឆ្ងាយ​ក៏​មាន​បញ្ហា​ដែរ ហើយ​ចំពោះ​ការ​ដំឡើង​ខ្សែ​ទូរសព្ទ​រយៈ​ចម្ងាយ​ឆ្ងាយ ឬ​ក្រោម​ទឹក​មាន​ការ​ពិបាក ហើយ​ចំណាយ​ច្រើន​។ 
ដោយមាន Satellites រលក​សញ្ញា​ទូរទស្សន៍ និង​ការ​ហៅ​ទូរសព្ទ​ត្រូវ​បញ្ជូន​ទៅ​កាន់ Satellite បន្ទាប់មក Satellite អាច​បញ្ជូន​រលក​សញ្ញា​ត្រលប់​ទៅ​ទីតាំង​ខុសគ្នា​លើ​ផែនដី​។ 

៧)តើ​បច្ចុប្បន្ន NASA ប្រើ Satellites គោល​បំណង​អ្វី​?

 

NASA satellites ជួយ​ដល់​អ្នក​វិទ្យាសាស្ត្រ​សិក្សា​ពី​ផែនដី និង​លំហ​។ Satellites តម្រង់​ទៅ​កាន់​ផែនដី​ផ្តល់​នូវ​ព័ត៌មាន​ពី​ពពក មហាសមុទ្រ ដី និង​ទឹកកក ហើយ​ក៏​កំណត់​នូវ​ឧស្ម័ន​ក្នុង​បរិយាកាស ដូចជា​អូហ្សូន និង​កាបូនឌីអុកស៊ីត ព្រមទាំង​ចំនួន​ថាមពល​ដែល​ផែនដី​ស្រូប​យក និង​រំភាយ​ចេញ​។ ម្យ៉ាងវិញទៀត Satellites អាច​ត្រួត​ពិនិត្យ​លទ្ធភាព​ភ្លើង​ឆេះ​ព្រៃ បន្ទុះ​ភ្នំភ្លើង និង​ផ្សែង​។ 
រាល់​ព័ត៌មាន​នេះ​ជួយ​អ្នក​វិទ្យាសាស្ត្រ​ទស្សន៍ទាយ​អាកាសធាតុ​ ហើយ​ក៏​ជួយ​ដល់​ខាង​សុខភាព​សាធារណៈ​តាមដាន​ជម្ងឺ និង​គ្រោះ​ទុរ្ភិក្ស​។ វា​ជួយ​ដល់​កសិករ​ដឹង​ពី​អ្វី​ត្រូវ​ដាំ និង​អ្នក​បម្រើ​ការ​ផ្នែក​បន្ទាន់ៗ​ក្នុង​ការ​ឆ្លើយ​តប​ទាន់​ពេល​នឹង​គ្រោះ​ធម្មជាតិ​៕ 


ប្រភព៖ Sabay

របៀបប្តូរអក្សរដំបូងឱ្យក្លាយទៅជាអក្សរធំ នៅក្នុង Field ដោយប្រើ Python​ ក្នុងកម្មវិធី ArcGIS

If you letters and words are all uppercase or lowercase in a field, and you want to capitalize the fist letter of each word. We have some straight-forward Python code just for you.

And all you'll need is the field calculator in ArcGIS(ArcMap) combined with a bit of Python.

This step-by-step guide will help you get started:

 

What this Tutorial will accomplish

We will simply take any field, and change the first character to a capital letter. The other letters in the word will be lower case.

For Example:

  • BANTEAY MEAN CHEY will become Banteay Mean Chey
  • Banteay mean chey will become Banteay Mean Chey

Capitalize Words Python ArcMap Tutorial

STEP1: Create a new text field called 'Eng_Name'. This text field will be used to store the capitalized words. Make the text length property large enough to hold all of text from the other field.

Now, there should be a new text field called Eng_Name in your table:


STEP2: Right-click the new field 'Eng_Name'. Select the 'Field Calculator' option.


STEP3: Select the Python radio button. In the expression text box, double-click the field with the existing text field that you want to capitalize the first letter. Type .title() after the field and press OK. Type it exactly like that. Here's an example of the field calculator code block:

See the result - a new field with capital letters:


If you are getting an error, try to the following:
  • Run this python code block by selecting the records first.
  • Do not capitalize .title() with a capital 'T'

Capital Letter Results with ArcMap and Python

 Python has a simple solution to capitalize the first letter in a text field.

You can also convert strings to all lowercase in a text field using the .lower() property. The .upper() returns a copy of a strong with all the cases characters converted to uppercase.

From titles to lowercase to uppercase...

Use these handy python string operators as huge time-saves for your big data sets.



Resource : GISGeography

ប្រើ​អ៊ីនធឺណិត​រាល់​ថ្ងៃ​ ​ដឹង​អត់​ ​HTTP​ ​ជា​អ្វី?

HTTP​ ​(Hypertext Transfer Protocol)​ ​ជា​ទម្រង់​ស្តង់ដារ​ ​Protocol​ ​ក្នុង​បណ្ដាញ​ ​Network​ ​ដែល​កម្មវិធី​ ​Web Browser​ ​និង​ ​Server​ ​ប្រើ​ក្នុង​ការ​ទំនាក់ទំនង​គ្នា​។ Protocol​ ​នេះ​ស្រដៀង​នឹង​ ​FTP​ ​ ដែរ​ ​ដែល​ត្រូវ​បាន​ប្រើ​ដោយ​កម្មវិធី​លើ​កុំព្យូទ័រ​អ្នក​ប្រើប្រាស់​ ​ដើម្បី​ស្នើ​នូវ​ ​Files​ ​ពី​ ​Remote server​ ​ ខណៈ​ ​HTTP​ ​មាន​កម្មវិធី​ ​Web browser​ ​សម្រាប់​ស្នើ​នូវ​ ​File HTML​ ​ពី​ ​Web server​ ​ដែល​បន្ទាប់​មក​បង្ហាញ​ក្នុង​ ​Browser​ ​ដោយ​មាន​អក្សរ​ ​រូបភាព​តំណ​ភ្ជាប់​។ល។


  

ជា​ធម្មតា​ ​អ្នក​អាច​ឃើញ​ពាក្យ​ ​http​ ​ប្រើ​នៅ​ខាង​ដើម​ឈ្មោះ​គេហទំព័រ​នានា​ ​ឧទាហរណ៍​ http://news.sabay.com.kh ។ ពេល​ខ្លះ​អ្នក​គ្រាន់​តែ​វាយ​បញ្ចូល​នូវ​ឈ្មោះ​គេហទំព័រ​ណា​មួយ​លើ​ប្រអប់​ផ្នែក​ខាង​លើ​របស់​កម្មវិធី​ ​Browser​ ​ក៏​អាច​ចូល​មើល​បាន​ដែរ​ ​ដោយសារ​ ​Browsers ទាំងអស់​មាន​ប្រើ​ ​http​ ​ជា​ ​Default (មាន​ស្រាប់​)។
HTTP​ ​ត្រូវ​បាន​បង្កើត​ដោយ​ ​លោក​ ​Tim Berners-Lee​ ​នៅ​ដើម​ឆ្នាំ​ ​១៩៩០ ដែល​ជា​ផ្នែក​មួយ​នៃ​ការងារ​គាត់​ក្នុង​ការ​ប្រើ​ជាមួយ​នឹង​ ​World Wide Web (WWW)។ នៅ​ឆ្នាំ​ ​១៩៩០​ ​HTTP​ ​មាន​បី​ជំនាន់​ ​HTTP 0.9, 1.0, 1.1 ហើយ​ជំនាន់​ចុងក្រោយ​គឺ​ ​HTTP 2.0​ ​ដែល​ទទួល​ស្គាល់​ជា​លក្ខណៈ​ស្តង់ដារ​នៅ​ក្នុង​ឆ្នាំ​ ២០១៥។ ស្តង់ដារ​ ​HTTP​ ​មិន​បាន​ ​Encrypt (ផ្ដល់​នូវ​សុវត្ថិភាព​) នូវ​ Traffic (ចរាចរណ៍​ទិន្នន័យ​) ដែល​បញ្ជូន​លើ​បណ្ដាញ​នោះ​ទេ​ ដូច្នេះ​ស្តង់ដារ​ ​HTTPS​ ​ក៏​បាន​បង្កើត​ដោយ​បន្ថែម​ការ​ប្រើប្រាស់​នូវ​ (ប្រើ​ដំបូង​) Secure Sockets Layer (SSL) ឬ​ (ប្រើ​ក្រោយ​មក​)Transport Layer Security (TLS) ពី​លើ​ HTTP។

ដំណើរការ​របស់​ HTTP
ការ​ទំនាក់ទំនង​រវាង​ HTTP clients (Web browser) និង​ Server អាច​ធ្វើ​ទៅ​បាន​ដោយ​ HTTP message ក្នុង​ការ​ Request (ស្នើ​អ្វី​មួយ​) និង​ Response (ឆ្លើយតប​ជាមួយ​នឹង​សំណើ​អ្វី​មួយ​)។ HTTP messages មាន​បី​រួម​មាន​ GET, POST និង HEAD។
  • HTTP GET៖ Messages បញ្ជូន​ទៅ​កាន់​ Server ដោយ​មាន​តែ​ URL ប៉ុណ្ណោះ​ ដែល​មាន​ Data parameter (ទិន្នន័យ​បន្ថែម​សម្រាប់​ប្រើប្រាស់​គោលបំណង​ណា​មួយ​) ឬ​គ្មាន​នៅ​ខាង​ចុង​នៃ​ URL។
  • HTTP POST៖ Messages ដាក់​នូវ​ Data parameter ក្នុង​ Body (ផ្នែក​មួយ​) នៃ​ Request message ជៀស​ជាង​បន្ថែម​វា​នៅ​ខាងចុង​ URL។
  • HTTP HEAD៖ មាន​ដំណើរការ​ Request ដូច​ទៅ​នឹង​ GET request តែ​ Server បញ្ជូន​មក​វិញ​តែ​ Header information (ផ្ទុក​នូវ​ព័ត៌មាន​ប្រភេទ​រូបភាព​ ឯកសារ​ និង​លក្ខណៈ​ផ្សេង​ទៀត​ដែល​អាច​ប្រើ​បាន​) ប៉ុណ្ណោះ។
Browser ចាប់ផ្ដើម​ទំនាក់ទំនង​ជាមួយ​នឹង​ HTTP server​ ​ដោយ​ភ្ជាប់​ ​TCP​ ​(បង្កើត​ ​និង​រក្សា​ទំនាក់ទំនង​លើ​បណ្ដាញ​) ទៅ​នឹង​ ​Server។ Web browser session​ ​ប្រើ​ ​Server port​ ​លេខ​ ​៨០​ ​ជា​ ​Default។ ពេល​ ​Session​ ​ត្រូវ​បង្កើត​ឡើង​ ​អ្នក​ប្រើប្រាស់​អាច​ដំណើរការ​ការ​បញ្ជូន​ ​និង​ទទួល​នៃ​ ​HTTP messages​ ​ដោយ​ការ​ចូល​ទៅ​កាន់​ ​Web page (ទំព័រ​គេហទំព័រ)​ ​បាន៕


ប្រភព៖ Sabay
  

របៀបប្រើប្រាស់ Column

Column មានន័យថា ប្រលោះ។ គេប្រើ columns ដើម្បីបែងចែកអត្ថបទជាប្រលោះ ហើយគេឃើញភាគច្រើនប្រើនៅក្នុងអត្ថបទកាសែត ឬទស្សនាវដ្តី។












គេហទំព័ររបស់ រាជធានី និងខេត្តក្នុងប្រទេសកម្ពុជា

គេហទំព័រនៃខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា


ដកស្រង់ចេញពីឯកសាររបស់៖ លោក ឃុត អ៊ិច និងលោក ងួន ឆាយា
បញ្ជាក់ ឯកសារនេះមិនមែនជាឯកសារផ្លូវការ